រីករាយថ្ងៃកំណើតគម្រប់អាយុ ២០ឆ្នាំ ទៅដល់ ហាស់ ចិត្រា ០៨ មីនា ២០១៩

ស្វាយរៀង ៖ រីករាយថ្ងៃកំណើតគម្រប់អាយុ ២០ឆ្នាំ ទៅដល់ ហាស់ ចិត្រា ០៨ មីនា ២០១៩ ត្រូវនឹងថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច ព.ស២៥៦២ ។



ខ្ញុំបាទ ហាស់ ចិត្រា ភេទ ប្រុស សញ្ញាតិខ្មែរ ខ្ញុំជាកូនទីបី នៃបន្ទុកគ្រួសារ ។ នៅថ្ងៃទី 08  មីនា ឆ្នាំ 2019 ត្រូវជាថ្ងៃ បុណ្យសិទ្ធនារី ជាពិសេសនោះថ្ងៃនេះដែរជាថ្ងៃកំណើតរបស់ខ្ញុំបាទផ្ទាល់ដែលជាថ្ងៃកំណើតគម្រប់អាយុ 20ឆ្នាំ ខ្ញុំបាទពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ក៏ប៉ុន្តែក្នុងនោះខ្ញុំក៏ក្លាយទៅជាមនុស្សដែលមានវ័យចេះគិតចេះគូរ ព្រោះខ្ញុំក្លាយជាមនុស្សពេញវ័យហើយ។
នៅថ្ងៃកំណើតខ្ញុំនេះដែរមិនមានពិធីជប់លៀងអ្វីនោះទេ ហើយក៏មិនបានជួបជុំគ្រួសារញ៉ាំអីនោះដែរ គឺមានតែសរសេរជាអត្ថបទ ដើម្បីធ្វើការជួនពរខ្លួនឯងឲ្យឆ្នាំនេះប្រឡងជាប់បាននិទ្ទេសល្អ មានសុខភាពល្អ រៀនពូកែ ជួបតែមនុស្សល្អ មានគេគោរពរាប់អានស្រឡាញ់ច្រើនៗ ជាពិសេសនោះគឺឲ្យមានជីវភាពធូរធារ មានលុយចាយច្រើនៗ ។ជាចុងក្រោយ ខ្ញុំសូមជួនពរ ទៅដល់ក្រុមគ្រួសារខ្ញុំ សាច់ញាតិ មិត្តភក្តិ នឹងអ្នកដែលបានអាន ឲ្យមានសុខភាពល្អ មានក្ដីសុខ រីកចម្រើនលុយហូរចូលច្រើនៗ និងគ្រួសារមានសុភមង្គល ជាដរាបទៅអើយ។

💖រូបភាព ៖












2 comments: